រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានទៅកាន់ទីក្រុងកាប៊ុលដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលតាលីបង់

(VOVWORLD) - នៅថ្ងៃទី២១ ខែតុលា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shad Mahmood Qureshi បានមកដល់រដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលតាលីបង់ ក្នុងបរិបទដែលកងកម្លាំងនេះកំពុងស្វែងរកការចាកចេញពីភាពឯកោអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានទៅកាន់ទីក្រុងកាប៊ុលដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលតាលីបង់ - ảnh 1មន្ត្រីតាលីបង់ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Shah Mahmood Qureshi នៅអាកាសយានដ្ឋានកាប៊ុល (ប្រភព៖ nation.com.pk)

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានបានឲ្យដឹងថា ៖ កិច្ចពិភាក្សារវាងភាគីទាំងពីរនឹងគ្រប់ដណ្តប់លើទំនាក់ទំនងទ្វេភាគីទាំងមូលនិងផ្តោតសំខាន់លើដំណោះស្រាយនិងវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

អមដំណើរជាមួយរដ្ឋមន្ត្រីការបរទេសលោក Qureshi ក្នុងដំណើរទស្សនកិច្ចនេះ គឺនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាន ដែលបានមកដល់ទីក្រុងកាប៊ុលជាលើកទីពីរចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។

លោក Qureshi គឺជារដ្ឋមន្ត្រីការបរទេសទី៣ បន្ទាប់ពីសមភាគីកាតា និងអ៊ូសបេគីស្ថាន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសកាលពីខែសីហាឆ្នាំ២០២១នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ