រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសមភាគីអាមេរិកដំណើរកិច្ចប្រជុំស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសមភាគីអាមេរិកដំណើរកិច្ចប្រជុំស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរី - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសមភាគីអាមេរិកដំណើរកិច្ចប្រជុំស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរី (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៩ កញ្ញា (តាមម៉ោងវៀតណាម) រដ្ឋមន្ត្រីការបរទេស
 អាមេរិក លោក John Kerry នឹងមកទៅកាន់ក្រុង Geneva (ស្វីស) ដើម្បីចូលរួម
 ការសន្ទនាជាន់ខ្ពស់ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov សំដៅស្វែងរក
កិច្ចព្រមព្រៀងសន្តិភាពសំរាប់ស៊ីរី។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោក John Kirby បានឲ្យដឹងថា៖ ខ្លឹមសារនៃការសន្ទនានឹងបន្តបណ្ដាការសន្ទនា
 នាពេលថ្មីៗនេះអំពីបញ្ហានៅស៊ីរី ប្រមូលផ្តុំទៅលើការកាត់បន្ថយអំពើហឹង្សា
បើកទូលាយការផ្តល់ជំនួយមនុស្សធម៌សំរាប់ប្រជាពលរដ្ឋស៊ីរី ហើយឆ្ពោះទៅ
 វិធានការណ៍នយោបាយចាំបាច់ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសមជ្ឈឹម
បូព៌ារនេះ។ នាថ្ងៃទី ៨ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
 បានជួប ធ្វើការជាមួយបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅ
ស៊ីរី លោក Staffan de Mitsura ប៉ុន្តែ ភាគីទាំងពីរមិននាំចេញអធិប្បាយណា
មួយអំពីការ សន្ទនានេះនៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ