រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov​នៅជំនួបមួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៩​កញ្ញា​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និង
សមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី។
បម្រែបម្រួលនេះប្រព្រឹត្តទៅពីរថ្ងៃក្រោយពីវ៉ាស៊ីនតោន ផ្អាកកិច្ចសន្ទនាដោយឯក
តោភាគីជាមួយម៉ូស្គូអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយសំដៅសង្គ្រោះសន្តិភាពនៅ
ស៊ីរី។សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិកឲ្យដឹងថា កិច្ចសន្ទនាតាម
ទូរស័ព្ទពោលខាងលើគឺទាក់ទិនល់បញ្ហានៅស៊ីរី ប៉ុន្តែមិនផ្ដោតទៅ លើការដែល
អាមេរិកបន្តឡើងវិញនូវកិច្ចសន្ទនាទ្វេភាគីជាមួយរុស្ស៊ីដើម្បីទទួលបានកិច្ចព្រម
ព្រៀងឈប់បាញ់នៅស៊ីរីទេ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក
Mark Toner អះអាងថា ដំណើរការសន្ទនាទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ី អំពីបញ្ហា
ស៊ីរីកំពុងជាប់គាំងម៉ែន ប៉ុន្តែវាមិនរារាំងថ្នាក់ដឹកនាំផ្នែកការទូតនៃ ប្រទេសទាំងពីរ
ពិភាគ្សាអំពីបញ្ហាពោលខាងលើបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ