រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអំពាវនាវឱ្យមានការសន្ទនាគ្នាដោយផ្ទាល់រវាងរដ្ឋអំណាចគៀវនិងតំបន់ដុនបាដ

(VOVWORLD) -លោករដ្ឋមន្ត្រីការបរទេស Lavrov បានអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការបញ្ចប់ការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដុនបាដក្នុងរយៈពេល៥ខែបន្ទាប់ពីការឡើងកាន់អំណាច។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអំពាវនាវឱ្យមានការសន្ទនាគ្នាដោយផ្ទាល់រវាងរដ្ឋអំណាចគៀវនិងតំបន់ដុនបាដ - ảnh 1 ទាហានអ៊ុយក្រែនដើរល្បាតនៅក្នុងភូមិ Katerynivka តំបន់ Lug Lug ភាគខាងកើតអ៊ុយក្រែន (រូបថត៖ AFP / TTXVN)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសង្កត់ធ្ងន់ថា មិនថាវឌ្ឍនភាពណាមួយក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនខាងកើតគឺត្រិមតែទទួលបានតាមរយៈការសន្ទនាផ្ទាល់រវាងគៀវនិងដុនបាដប៉ុណ្ណោះ។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ដែលត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២៦ ខែធ្នូ លោករដ្ឋមន្ត្រីការបរទេស Lavrov បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមចំណែកក្នុងវឌ្ឍនភាពនេះដោយគ្រប់វិធានការណ៍ដែលអាចធ្វើទៅបាន។ លោកបានឲ្យដឹងថា ការបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនគឺស្ថិតនៅក្នុងផលប្រយោជន៍របស់រុស្ស៊ីហើយនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទំនាក់ទំនងរវាងម៉ូស្គូនិងគៀវ។ លោករដ្ឋមន្ត្រីការបរទេស Lavrov បានអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការបញ្ចប់ការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដុនបាដក្នុងរយៈពេល៥ខែបន្ទាប់ពីការឡើងកាន់អំណាច។ ទន្ទឹមនឹងនោះ លោកក៏ជឿជាក់ផងដែរថាគោលដៅនេះគឺអាចធ្វើទៅបានបន្ទាប់ពីមេដឹកនាំរុស្ស៊ីអ៊ុយក្រែនបារាំងនិងអាឡឺម៉ង់បានឯកភាពគ្នាថាគ្មានជម្រើសណាមួយផ្សេងក្រៅពីកិច្ចព្រមព្រៀង Minsk ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនខាងកើតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ