រដ្ឋមន្ត្រីការបរទេសលោក Dominic Raab៖ ចូលរួមក្នុង CPTPP គឺជាអាទិភាព​របស់អង់គ្លេស

(VOVWORLD) - ក្រោយពីព្រឹត្តិការណ៍ Brexit (អង់គ្លេសបានដកចេញខ្លួនពីសហភាពអឺរ៉ុប) អង់គ្លេសចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសនានា រួមមាន អូស្រ្តាលី ជប៉ុន នូវែលហ្សេឡង់និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសលោក Dominic Raab៖ ចូលរួមក្នុង CPTPP គឺជាអាទិភាព​របស់អង់គ្លេស - ảnh 1 រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានអះអាងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បច្ចុប្បន្នជាអាទិភាពរបស់ទីក្រុងឡុងដ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ពីប្រទេសម៉ាឡេស៊ី លោករដ្ឋមន្រ្តីក្រសួងការបរទេស Raab បានគូសបញ្ជាក់ថា អង់គ្លេសចង់ក្លាយទៅជា “ដៃគូមួយ កាន់តែជិតស្និទ្ធជាមួយម៉ាឡេស៊ីកាន់តែល្អ” ក្នុងបរិបទដែលទីក្រុងឡុងដ៍កំពុងស្វែងរកវិធីទាក់ទងដោយផ្ទាល់នឹង CPTPP ហើយកិច្ចព្រមព្រៀងនេះ គឺជាអាទិភាពរបស់អង់គ្លេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រោយពីព្រឹត្តិការណ៍ Brexit (អង់គ្លេសបានដកចេញខ្លួនពីសហភាពអឺរ៉ុប) អង់គ្លេសចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសនានារួមមាន អូស្រ្តាលី ជប៉ុន នូវែលហ្សេឡង់និងសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ទីក្រុងឡុងក៏បានបង្ហាញពីបំណងចង់ចូលរួមក្នុង CPTPP ដែលជាកិច្ចព្រមព្រៀង ស្រូបយក ១៣ ភាគរយនៃ GDP សកល។ ដូច្នេះអង់គ្លេសកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយម៉ាឡេស៊ីក្នុងបរិបទ ដែលគូឡាឡាំពួ កំពុងពិចារណាលើការផ្តល់សច្ចាប័នលើ CPTPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ