រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son មានជំនួបទ្វេភាគីសំខាន់ៗមួយ ចំនួន។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta។ (រូបថត៖ VOV)
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យឈានដល់កំណើនជា មធ្យម ២០% ក្នុងមួយឆ្នាំ ស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ; ស្តារឡើងវិញ នូវវិស័យកិច្ចសហប្រតិបត្តិការ ដូចជា ការអប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន... បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ លោកស្រីរដ្ឋមន្ត្រី Nanaia Mahuta បានបញ្ជាក់ថា នូវែលសេឡង់នឹងរក្សាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) អាហារូបករណ៍សម្រាប់វៀតណាម ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ ទន្លេមេគង្គ។
ផ្លាស់ប្ដូរមតិជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ សហគ្រាសខ្នាតតូច និង មធ្យម និងជំរុញការនាំចេញកាណាដា លោកស្រី Mary Ng លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យកាណាដាបង្កើនកិច្ចសហប្រតិបត្តិការក្នុងយន្តការតំបន់នានា រួមទាំង វេទិកាតំបន់អាស៊ាន ហើយជួយឧបត្ថម្ភដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ មេគង្គ។  វៀតណាមសង្ឃឹមថា កាណាដានឹងជួយឧបត្ថម្ភដល់ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ហើយអាជីវកម្មកាណាដានឹងបង្កើនការវិនិយោគនៅ វៀតណាម។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ - ảnh 2លោករដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Amanda Milling។ (រូបថត៖ VOV)
ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ច ការអាស៊ី នៃក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Amanda Milling ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ ជំរុញថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យចក្រភពអង់គ្លេសជួយគាំ ទ្រវៀតណាមក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូខាងបំបន្លែងថាមពលប្រកបដោយសមភាពជាមួយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G៧) ហើយជួយ ឧបត្ថម្ភវៀតណាមក្នុងវិស័យហិរញ្ញវត្ថុបៃតង ការផ្ទេរប្រគល់បច្ចេកវិទ្យា ការអភិវឌ្ឍធន ធានមនុស្ស ព្រមទាំងចង់ឲ្យធុរកិច្ចអង់គ្លេសវិនិយោគបន្ថែមទៀតចូលមកវៀតណាម ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ធនាគារ ហិរញ្ញវត្ថុ ឱសថ បច្ចេកវិទ្យា ព័ត៌មាន ការចាប់ផ្តើមអាជីវកម្ម នវានុវត្តភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ