រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EAS និងអាស៊ាន-អាមេរិក

(VOVWORLD) - នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា បន្តរបៀបវារៈនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM 56) រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម Bui Thanh Son បានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EAS និងអាស៊ាន-អាមេរិក - ảnh 1រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូចូលរួមកិច្ចប្រជុំ។
(រូបថត៖ TTXVN)
ថ្លែងមតិនៅកិច្ចប្រជុំ EAS រដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា តាម រយៈការពិគ្រោះយោបល់ EAS បានរួមចំណែកជំរុញវប្បធម៌សន្ទនា និងកិច្ចសហ ប្រតិបត្តិការ បង្កើនភាពស្រដៀងគ្នា បង្រួញភាពខុសគ្នា និងបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមករវាងបណ្ដាប្រទេស។ រដ្ឋមន្ត្រី លោក Bui Thanh Son បានវាយតំលៃ ខ្ពស់ចំពោះការសន្យា និងការគាំទ្ររបស់ដៃគូសម្រាប់អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថា ការសន្យាទាំងនោះចាំបាច់ត្រូវបង្ហាញតាមរយៈសកម្មភាព ការចូលរួមយ៉ាងសកម្ម និង ការរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះយន្តការដឹកនាំដោយអាស៊ាន។
ស្វាគមន៍លទ្ធផលសហប្រតិបត្តិការដ៏ល្អប្រសើររវាងអាស៊ាននិងអាមេរិក រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា អាស៊ាននឹងសហការយ៉ាងជិតស្និទ្ធជាមួយ អាមេរិក ដើម្បីនាំឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអភិវឌ្ឍន៍ យ៉ាងជាក់ស្ដែង មានប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់ថា គួរតែផ្តល់អាទិភាពដល់ការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសសរស្តម្ភ និងជាកម្លាំង ចលកលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក។
ក្នុងកិច្ចប្រជុំទាំងនេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងនូវគោលជំហរ រួមរបស់អាស៊ានចំពោះសមុទ្រខាងកើត ហើយស្នើឲ្យដៃគូនានាបន្តគាំទ្រ និងរួម ចំណែកប្រកបដោយការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាស៊ានក្នុងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត កសាង ក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ