រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​មកដល់ប្រទេសអ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកកាន់រដ្ឋធានី Tel Aviv (អ៊ីស្រាអែល) ក្នុងសកម្មភាពមួយ ដើម្បីបង្ហាញពីការគាំទ្រ និងសាមគ្គីភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយរដ្ឋាភិបាលនិងប្រជាជនអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងហាម៉ាស។

ក្រៅពីជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីស្ថានការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏រំពឹងថា នឹងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃទី ១៣ ខែតុលា។

នាព្រឹកថ្ងៃទី ១២ ខែតុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីពិភាក្សាអំពីវិធានការបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ មុននោះ កាលពីថ្ងៃទី ១១ ខែតុលា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានពិភាក្សាជាមួយតំណាងនៃក្រុមហាម៉ាស ដើម្បីជំរុញការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ