រដ្ឋមន្ត្រីការបរទេសអាមេរិក អ៊ីរ៉ង់ជួបចរចារនៅ Geneva នាចុងសប្តាហ៍នេះ

រដ្ឋមន្ត្រីការបរទេសអាមេរិក អ៊ីរ៉ង់ជួបចរចារនៅ Geneva នាចុងសប្តាហ៍នេះ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក អ៊ីរ៉ង់ជួបចរចារនៅ Geneva
នាចុងសប្តាហ៍នេះ


(VOVworld)-នាថ្ងៃទី១៩កុម្ភៈ អ្នកនាំពាក្យក្រសួងការបទេសអាមេរិកលោកស្រី
Jen Psaki បានជូនដំណឹងថា រដ្ឋមន្ត្រីការទេសអាមេរិកលោក John Kerry និងសម
ភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងជួបគ្នានាថ្ងៃទី២២កុម្ភៈ នៅ ក្រុង
Geneva ស្វិស សំដៅជម្រុញល្បឿននៃបណ្តាកិច្ចចរចាររវាងអ៊ីរ៉ង់ជាមួយ ក្រុម P5+1 (រួមមានប្រទេសអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) ស្តីពីកម្មវិធី
នុយក្លេអ៊ែររបស់តេហ៉េរ៉ង់។ តាមលោកស្រី Psaki ថា មុននឹងជំនួប របស់រដ្ឋមន្ត្រី
ទាំងពីររូបនេះ ប្រធានក្រុមចរចារអាមេរិក និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹង
ជួបគ្នាក្នុងថ្ងៃទី២១កុម្ភៈ ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យ
ដឹងថា កំពុងរៀបចំផែនការជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ