រដ្ឋមន្ត្រីការបរទេសអាមេរិកជឿជាក់ទៅលើអនាគត់នៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន

រដ្ឋមន្ត្រីការបរទេសអាមេរិកជឿជាក់ទៅលើអនាគត់នៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកជឿជាក់ទៅលើអនាគត់នៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន (VNA)


(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក John Kerry
បានឲ្យដឹងថា​៖ លោកនៅតែជឿជាក់ទៅលើអនាគតនៃទំនាក់ទំនងរវាងអាមេរិក
និងហ្វីលីពីនដោយមិនអើពើដល់ការខ្វែងគំនិតមួយចំនួនហើយលោកសង្ឃឹម
ថា៖ លោកនឹងបំពេញទស្សនកិច្ចនៅម៉ានីលមុនពេលបញ្ចប់បេសកម្មរបស់ខ្លួន
នាខែ មករាឆ្នាំ ២០១៧។ ថ្លែងមតិនៅពិធីទទួលសច្ចាប្រណិធានរបស់ឯកអគ្គ
រដ្ឋទូតអាមេរិកថ្មីប្រចាំនៅហ្វីលីពីន លោក Sung Kim រដ្ឋមន្ត្រីការបរទេស លោក
 John Kerry បានសង្កត់ធ្ងន់នូវភាពស៊ីជម្រៅនៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន
ហើយអះអាងនូវ សម្ព័ន្ធភាពរវាងប្រទេសទាំងពីរគឺមិនផ្លាស់ប្តូរទេ។ លោក John
Kerry បានចាត់ទុកថា៖ អាមេរិកនិងហ្វីលីពីននឹងបន្តពិគ្រោះយោបល់ប្រកប
ដោយស្មោះត្រង់អំពី បញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ