រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងជួបជាមួយអនុប្រធានបក្សពលកម្មសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅ ញូវយ៉ក សហរដ្ឋអាមេរិក

(VOVWORLD) -នាថ្ងៃទី ៤ ខែវិច្ឆិកា    លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា លោកនឹងជួបជាមួយអនុប្រធានបក្សពលកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Yong-chol នៅញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបន្តការចរចាស្ដីពីការលុបចោល នុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងជួបជាមួយអនុប្រធានបក្សពលកម្មសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅ ញូវយ៉ក សហរដ្ឋអាមេរិក - ảnh 1 លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក (THX/TTXVN)

ថ្លែងមតិនៅទូរទស្សន៍ Fox News Sunday លោក Mike Pompeo បានអះអាងថាលោកនឹងជួបជាមួយ មេដឹកនាំលំដាប់ទីពីររបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅញូវយ៉កនាសប្តាហ៍ខាងមុខ។ លោកបានឲ្យដឹងបន្ថែមទៀតថានេះគឺជា"ឱកាសដ៏ល្អមួយដើម្បីបន្តការចរចាស្ដីពីការលុបចោលនុយគ្លេអ៊ែរ"។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងដូច្នេះ ១ ថ្ងៃ ក្រោយពីពេលក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឲ្យដឹងថា ព្យុងយ៉ាងនឹងពិចារណាយ៉ាងម៉ឹងម៉ាត់ ដើម្បីស្ដារឡើងវិញនូវវកម្មវិធីអាវុធនុយក្លេអ៊ែរ លើកលែងតែសហរដ្ឋអាមេរិកបានដកបទដាក់ទណ្ឌកម្មនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ