រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ

រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ (Image: VNA)


(VOVworld) – ថ្លែងមតិនៅសន្និសីទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ នាថ្ងៃទី
១៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បានសង្កត់ធ្ងន់ ថា៖
 «គ្មានពេលណាក្នុងប្រវត្តិសាស្ត្រ យើងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនដូច
បច្ចុប្បន្ន។​ យើងកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតគិតតាំងពី
 សង្គ្រាមលោកទី ២ មក។» អ្នកការទូតអាមេរិកក៏បានសន្យាជួយឧបត្ថម្ភលោក
ខាងលិច ព្រមទាំង សម្តែងជំនឿជាក់ថា៖ អាចកំទិចអង្គការរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) ។ ស្តីពីការប្រយុទ្ធនឹងភេរវកម្ម រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះ
 អាងថា៖ IS គឺជាការគំរាមកំហែងចំពោះពិភពលោក ដោយហេតុនេះ ដើម្បី
ដណ្តើមបានជ័យជំនះក្នុងការប្រយុទ្ធនេះ ត្រូវមានការចូលរួមរបស់ប្រទេសជា
សមាជិកទាំងអស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និង
សហភាពអឺរ៉ុប (EU)។ ផ្តោតទៅលើវិបត្តិនៅស៊ីរី លោក John Kerry​ បានឲ្យដឹង
ថា៖ មិនអាចធានាអនុវត្តការងារមនុស្សធម៌ល្អនិងការឈប់បាញ់នៅឡើយក្នុងករ
ណីភាគីនានាមិនខំប្រឹងប្រែងទទួលការស្រុះចិត្តគំនិតអំពីបញ្ហានានាដូចជា
នយោបាយ មនុស្សធម៌និងយោធា៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ