រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់អឺរ៉ុបដើម្បីចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់អឺរ៉ុបដើម្បីចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់អឺរ៉ុបដើម្បីចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA)


(VOVworld) – ដំណើរទស្សនកិច្ចនៅអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះរបស់រដ្ឋមន្ត្រី
​ការបរទេសអាមេរិក លោក John Kerry ដើម្បីជួបចរចារជាមួយសមភាគីអ៊ីរ៉ង់
លោក Mohammad Javad Zarif នោះត្រូវបានវាយរំលៃមានចរិតលក្ខណៈសម្រេច
សំដៅឆ្លើយសំណួរ៖ កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ
របស់ Tehran នឹងទទួលបានដែរឬទេ?។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោក Jeff Rathke បានឲ្យដឹងថា៖ គោលដៅនៃជំនួបចរចារនេះនាថ្ងៃទី ៣០
ឧសភា នៅទីក្រុង Geneva ស្វីស រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់
គឺខិតខំប្រឹងប្រែងទទួលបានការបោះជំហានដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងលើ
គ្រប់ជ្រុងជ្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរមុនកាលកំណត់ (ថ្ងៃទី ៣០ មិថុនា)។ ខ្លឹមសារស្នូលនៃជំនួបរវាងលោក Kerry និង លោក Zarif គឺបង្រួញការខ្វែង
គំនិតជុំវិញកិច្ចព្រមព្រៀងពោលខាងលើ។

ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៨ ឧសភា អ៊ីរ៉ង់បានព្រមានបណ្ដា
ដៃគូក្នុង ការចរចារស្តីពីបញ្ហានុយក្លេអ៊ែរថា៖ គេមិនត្រូវនាំចេញ “សំណូមព
ហួសហេតុពោកទេ” ក្នុងដំណើរ ការចរចារដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងនោះ។
កាយវិការនេះបានប្រព្រឹត្តទៅបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសរបស់បារាំង លោក
Laurent Fabius បានប្រកាសនាថ្ងៃទី ២៧ ឧសភា ថា៖ បារីសនឹងប្រឆាំងជំទាស់
កិច្ចព្រមព្រៀង​លើគ្រប់ជ្រុងជ្រោយនុយក្លេអ៊ែរចុងក្រោយជាមួយអ៊ីរ៉ង់ ប្រសិន
បើ Tehran មិនអនុញ្ញត្តិឲ្យបណ្ដា អ្នកសង្គេតការនុយក្លេអ៊ែររបស់ អ.ស.ប. ត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទាំងអស់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ