រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថាកិច្ចប្រជុំកំពូលលើកទី ៣ រវាងអាមេរិកនិងកូរ៉េខាងជើង ត្រូវបានប្រារព្ធឡើងនាពេលឆាប់ៗ

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាលោកមានក្តីសង្ឃឹមថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹងជួបជុំគ្នាឡើងវិញបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅវៀតណាមកាលពីខែមុន។
 រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថាកិច្ចប្រជុំកំពូលលើកទី ៣ រវាងអាមេរិកនិងកូរ៉េខាងជើង ត្រូវបានប្រារព្ធឡើងនាពេលឆាប់ៗ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un 

នាថ្ងៃទី២៨ ខែមីនា ថ្លែងមតិនៅឯព្រឹត្តិការណ៍រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវជាតិ លោក Pompeo បានសម្តែងនូវក្តីសង្ឃឹមថា នឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងសារជាថ្មីម្តងទៀតនាពេលខាងមុខដោយ«មិនយូរណាស់ទេ» បន្ទាប់ពីជំនួបកំពូលនៅទីក្រុងហាណូយនោះ។ ទាក់ទងនឹងការប្តេជ្ញាចិត្តរំលាយអាវុធនុយក្លេអ៊ែររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un នោះ លោក Pompeo បានឲ្យដឹងថា លោក Kim Jong-Un បាននាំចេញការសន្យាហើយបញ្ហា ចុងក្រោយបង្អស់គឺតើអាចបញ្ចុះបញ្ចូលបានថ្នាក់ដឹកនាំទីក្រុងព្យុងយ៉ាង ដោយអះអាងថានោះគឺជាគោលមាគ៌ាយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់កូរ៉េខាងជើងដែរឬទេ។ លើសពីនេះទៀតលោក Pompeo ក៏បានចែករំលែកចំណាប់អារម្មណ៍របស់លោកចំពោះថ្នាក់ដឹកនាំកូរ៉េខាងជើងដោយអះអាងថា លោក Kim Jong-Un នឹងដឹកនាំប្រទេសកូរ៉េខាងជើងក្នុងរយៈពេលយូរជាមួយនឹងយុទ្ធសាស្ត្រដើម្បីធានាឱ្យប្រទេសអាស៊ីភាគឦសាននេះមានអនាគតដ៏ល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ