រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញអុជធូបនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

(VOVWORLD) - នៅទីនេះ លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋាភិបាលអាមេរិក ព្រមទាំងរូបលោកប្រធានាធិបតី Joe Biden ផ្ទាល់ តែងតែចាត់ទុកលោកអគ្គលេខាបក្ស ង្វៀនភូ ជុង ជាមិត្តមួយរូប និងជាដៃគូដែលគួរឱ្យទុកចិត្ត។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញអុជធូបនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)

កាលពីយប់ថ្ងៃទី ២៧ កក្កដា នៅគេហដ្ឋានរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រួមជាមួយគណៈប្រតិភូអាមេរិកដោយប្រធានាធិបតី Joe Biden បញ្ជូនមក បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង និងចូលរួមរំលែកទុក្ខជាមួយលោកស្រី ងូ ធិ មិន (Ngo Thi Man) និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស។

រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញអុជធូបនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 2លោក Blinken បានពាំនាំសាររំលែកទុក្ខរបស់ប្រធានាធិបតី Joe Biden ជូនលោកស្រី Ngo Thi Man និងក្រុមគ្រួសារចំពោះមរណភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)

នៅទីនេះ លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋាភិបាលអាមេរិក ព្រមទាំងរូបលោកប្រធានាធិបតី Joe Biden ផ្ទាល់ តែងតែចាត់ទុកលោកអគ្គលេខាបក្ស ង្វៀនភូ ជុង ជាមិត្តមួយរូប និងជាដៃគូដែលគួរឱ្យទុកចិត្ត។ ជាមួយនឹងចក្ខុវិស័យនិងក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ចំណង់មិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍ដោយឥតឈប់ ឈរ ឈានដល់កម្រិតខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដូចពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញអុជធូបនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 3លោក Blinken សរសេរក្នុងសៀវភៅកាន់ទុក្ខ បន្ទាប់ពីអុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)

ដោយសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាគំរូក្នុងការផ្សះផ្សាររវាងប្រទេសទាំងពីរ ព្រមទាំងជាអ្នករួមចំណែកក្នុងការកសាងស្ពានតភ្ជាប់រវាងប្រជាជនទាំងពីរនោះ លោក Blinken បានអះអាងថា លោកប្រធានាធិបតី Biden រដ្ឋាភិបាល និងប្រជាជនអាមេរិកចងចាំជានិច្ច និងតែងតែគោរពកេរ្តិ៍ដំណែលរបស់លោកអគ្គលេខាបក្សង្វៀនភូ ជុង ជាមួយនឹងមនោសញ្ចេតនានិងអនុស្សាវរីយ៍អំពីមនុស្សម្នាក់ដែលបានបង្កើតសញ្ញាសម្គាល់ប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញអុជធូបនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 4លោកស្រី ងូ ធិ មិន អញ្ជើញថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលលោកប្រធានាធិបតី Biden និងរូបលោករដ្ឋមន្ត្រីការបរទេស Blinken ផ្ទាល់ ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)

តាងនាមឲ្យក្រុមគ្រួសារ លោកស្រី ងូ ធិ មិន ជឿជាក់ថា ភាគីទាំងពីរនឹងបន្តអនុវត្តន៍សេចក្តីថ្លែងការណ៍រួមវៀតណាម - អាមេរិក ខែកញ្ញា ឆ្នាំ ២០២៣ ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញនិងនាំកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនប្រកបដោយខ្លឹមសារ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី ងូ ធិ មិន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងជូនពរលោកប្រធានាធិបតី Biden ភរិយា និងក្រុមគ្រួសារនូវសុខភាពល្អបរិបូរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ