រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលធ្វើទស្សនកិច្ចដើមដំបូងទៅកាន់ UAE

(VOVWORLD) - នៅលើបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេស លោក Lapid បានបង្ហោះរូបថតផ្ទាល់ខ្លួន ក្នុងជើងយន្តហោះទៅកាន់ UAE ដោយសង្កត់ធ្ងន់ថា នេះគឺជា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលធ្វើទស្សនកិច្ចដើមដំបូងទៅកាន់ UAE - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid  (ប្រភព៖ Twitter)

នាថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការដើមដំបូងក្នុងនាមជារដ្ឋមន្ត្រី អ៊ីស្រាអែល ទៅកាន់ប្រទេសនៅតំបន់ឈូងសមុទ្រពែក្សនេះ ចាប់តាំងពីពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទំនាក់ទំនងការទូតយ៉ាងពេញលេញកាលពីឆ្នាំទៅមិញ។

នៅលើបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេស លោក Lapid បានបង្ហោះរូបថតផ្ទាល់ខ្លួន ក្នុងជើងយន្តហោះទៅកាន់ UAE ដោយសង្កត់ធ្ងន់ថា នេះគឺជា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។ តាមផែនការ ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេស Yair Lapid នឹងចូលរួមពិធីបើកសម្ពោធស្ថានទូតអ៊ីស្រាអែលប្រចាំនៅ Abu Dhabi និងស្ថានកុងស៊ុលរបស់ប្រទេសនេះប្រចាំនៅទីក្រុង Dubai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ