រដ្ឋមន្ត្រីការពារជាតិជប៉ុនបំពេញទស្សនកិច្ចនៅទីស្នាក់ការ NATO

រដ្ឋមន្ត្រីការពារជាតិជប៉ុនបំពេញទស្សនកិច្ចនៅទីស្នាក់ការ NATO - ảnh 1
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg និង
រដ្ឋមន្រ្តីការពារ ជាតិជប៉ុនលោកស្រី Tomomi Inada​ (រូបថត៖Kyodo/TTXVN)

(VOVworld) - នាថ្ងៃទី៥ មករា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង
ជើង (NATO) លោក Jens Stoltenberg បានទទួលជួបសន្ទនារដ្ឋមន្រ្តីការពារជាតិជប៉ុន
លោកស្រី Tomomi Inada នៅទីស្នាក់ការអង្គការនេះនៅរាជធានី ព្រុចស៊ែលរបស់
ប៊ែលហ្សិក។ដំណើរទស្សនកិច្ចនៅ NATO របស់រដ្ឋមន្រ្តីការពារ ជាតិជប៉ុននាពេល
ចុងក្រោយបំផុតបានប្រព្រឹត្តទៅកាលពីឆ្នាំ២០០៧។ថ្នាក់ដឹកនាំទាំងពីរបានកត់
សម្គាល់នូវភាពជោគជ័យក្នុងទំនាក់ទំនងសហប្រតិបតិ្តការ NATO-ជប៉ុននាពេល
កន្លងទៅ ព្រមទាំងផ្លាស់ប្ដូទស្សនៈអំពីស្ថានភាពសន្តិសុខ ជាពិសេសនៅតំបន់
អាស៊ី-ប៉ាស៊ីហ្វិក។លោក Jens Stoltenberg ក៏បានស្វាគមន៍ ការខំប្រឹងប្រែងរបស់
ជប៉ុនក្នុងការគាំទ្របុព្វហេតុដើម្បីនារី កាតព្វកិច្ចរក្សាសន្តិ ភាពនិងសន្តិសុខសកល
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ