រដ្ឋមន្ត្រីការពារជាតិជប៉ុន-អាមេរិកគ្រោងនឹងជួបពិភាក្សាការងារនៅខែមិថុនាខាងមុខ

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និងសមភាគីអាមេរិក លោក Lloyd Austin គ្រោងនឹងពិភាក្សាគ្នាដើម្បីបំភ្លឺនូវតួនាទីនៅ ក្នុងសម្ព័ន្ធភាពយោធាទ្វេភាគី បន្ទាប់ពីជប៉ុនបានអនុម័តលើការធ្វើវិសោធនកម្មនូវយុទ្ធ សាស្ត្រសន្តិសុខ-ការពារជាតិ កាលពីខែធ្នូឆ្នាំមុន។

រដ្ឋមន្ត្រីការពារជាតិជប៉ុន-អាមេរិកគ្រោងនឹងជួបពិភាក្សាការងារនៅខែមិថុនាខាងមុខ - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (ស្តាំ) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន Yasukazu Hamada ក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោណ សហរដ្ឋអាមេរិក នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)
ទីភ្នាក់ងារសារព័ត៌មាន Kyodo នៅថ្ងៃទី១៩ ខែឧសភា បានឲ្យដឹងថា រដ្ឋមន្ត្រី ការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងជួបគ្នានៅ ទីក្រុង តូក្យូ នៅថ្ងៃទី ១ ខែមិថុនា ខាងមុខដើម្បីពិភាក្សាអំពីភារកិច្ចនៃសម្ព័ន្ធភាពទ្វេ ភាគី ក្នុងបរិបទថ្មី។ តាមនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និងសមភាគីអាមេរិក លោក Lloyd Austin គ្រោងនឹងពិភាក្សាគ្នាដើម្បីបំភ្លឺនូវតួនាទីនៅ ក្នុងសម្ព័ន្ធភាពយោធាទ្វេភាគី បន្ទាប់ពីជប៉ុនបានអនុម័តលើការធ្វើវិសោធនកម្មនូវយុទ្ធ សាស្ត្រសន្តិសុខ-ការពារជាតិ កាលពីខែធ្នូឆ្នាំមុន។ តាមនោះ រដ្ឋមន្ត្រីទាំងពីរអាច ប្រកាសពីគោលដៅពង្រឹងឋានៈរបស់ខ្លួនតាមរយៈសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ព្រម ទាំងពិភាក្សាបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការគ្នាក្នុងការស្រាវជ្រាវបច្ចេក វិទ្យាដើម្បីកែលម្អសមត្ថភាពយោធាផងដែរ។
លោករដ្ឋមន្ត្រី Austin គ្រោងនឹងបង្អង់ដំណើរនៅជប៉ុនមុនពេលធ្វើដំណើរទៅ កាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមកិច្ចសន្ទនា Shangri-La ដែលប្រព្រឹត្តទៅក្នុងរយៈ ពេលបីថ្ងៃចាប់ពីថ្ងៃទី ២ ខែមិថុនា។ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងអាមេរិកសុទ្ធតែ អញ្ជើញចូលរួមកិច្ចប្រជុំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ