រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងចិនពិនិភាគ្សាអំពីបញ្ហានៅសមុទ្រខាងកើត

រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងចិនពិនិភាគ្សាអំពីបញ្ហានៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងចិនពិនិភាគ្សាអំពីបញ្ហានៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – សមុទ្រខាងកើតគឺជាបញ្ហាស្នូលមួយក្នុងចំណោមបញ្ហាសំខាន់
ក្នុងការចរចាររវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter និង សមភាគី
ចិន លោក  Chang Wanquan នាថ្ងៃទី ៣ វិច្ឆិកា នៅទីក្រុង Kuala Lumpur របស់
ម៉ាឡេស៊ី។ ការចរចារបានប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី ការពារជាតិ
បណ្ដាប្រទេសអាស៊ាននិងប្រទេសដៃគូចំនួន ៨ (ADMM+) នៅម៉ាឡេស៊ី។ ទីភ្នាក់
ងារសារព័ត៌មាន  Reuters បានដកស្រង់ពាក្យសំដីរបស់ មន្ត្រីជាន់ខ្ពស់សេតវិមាន
មួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan បានឲ្យដឹង
ថា៖ បណ្ដាសកម្មភាពរបស់ចិននៅសមុទ្រខាងកើត សំខាន់គឺសំដៅជួយឧបត្ថម្ភ
និងនាំមកនូវផលប្រយោជន៍ខាងនាវាចរណ៍សំរាប់ប្រទេសផ្សេងៗទៀត។ ក្នុង
ពេលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានអះអាងជាថ្មី​ម្តង
ទៀតថា៖ អាមេរិកនឹងបន្តអនុវត្តសកម្មភាពយាម ល្បាតខាងអាកាសចរណ៍និង
នាវាចរណ៍និងនៅទីកន្លែងណដែលច្បាប់អន្តរជាតិ អនុញត្តិ រាប់ទាំងសមុទ្រខាង
កើតផងដែរ។ ទោះបីជានៅមានការខ្វែងគំនិតអំពីបញ្ហានៅសមុទ្រខាងកើតក្តីតែ
រដ្ឋមន្ត្រីទាំងពីររូបបានឯកភាព​បន្តការចរចារ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ