រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទស្តីពីបញ្ហាស៊ីរី

(VOVworld)-នាថ្ងៃទី១៨កញ្ញា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Soigu និង
សមភាគីអាមេរិក Ashton Carter បានមានជំនួបសន្ទនាតាមទូរស័ព្ទស្តីពី បញ្ហាស៊ីរី
និងអ៊ីរ៉ាក់។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឲ្យដឹងថា ភាគីទាំងពីរ បាន សង្កត់ធ្ងន់
ទៅលើភាពចាំបាច់គឺត្រូវគួបផ្សំរាល់ការខំប្រឹងប្រែងទ្វេភាគីនិងពហុ ភាគីក្នុងការ
ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ។​ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ជម្រុញរាល់
យន្តការ សំដៅរំលាយជំលោះនៅស៊ីរី និងប្រឆំាងក្រុមរដ្ឋអ៊ីស្លាម ស្វ័យប្រកាស
IS។ តាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ភាគីទាំងពីរមានទស្សនស្រ ដៀងគ្នាចំពោះ
រាល់បញ្ហាដែលបានលើកយកមកពិភាគ្សា។ វិមានបញ្ចកោណក៏បាន បញ្ជាក់ថា ជំនួបសន្ទនាតាមទូរស័ព្ទនេះបានអូសបន្លាយក្នុងរយៈពេល៥០នាទី និងបានឲ្យ
ដឹងថា នេះជាការផ្លាស់ប្តូរមតិដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស ទាំងពីរក្នុង
រយៈពេលជាង១ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ