រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទំនាក់ទំនងជាមួយណាតូ "កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ"

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានយល់ថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) “មិនត្រឹមតែនៅទ្រឹងមួយកន្លែងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង”។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទំនាក់ទំនងជាមួយណាតូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu (រូបថត៖ AFP/TTXVN) 

  ការអត្ថាធិប្បាយនៅលើប៉ុស្តិ៍ទូរទស្សន៍ "Rossiya-1" អំពីទំនាក់ទំនងបច្ចុប្បន្នរវាងទីក្រុងម៉ូស្គូនិងណាតូ លោក Shoigu បានឲ្យដឹងថា ប្រហែលជា ៥ ឆ្នាំមុននេះ ភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្មនៅទីក្រុង Brussels នៅពេលដែលរុស្ស៊ីមានតំណាងនៅក្នុងណាតូ។ ក៏ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ ដៃគូរបស់រុស្ស៊ីនៅណាតូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាន់តែច្រើនឡើងដូចចារួមដំណើរជាមួយអាមេរិកដែរ។ ដូច្នេះ លំហសន្តិសុខកាន់តែចង្អៀតទៅៗ។

ទំនាក់ទំនងរុស្ស៊ី - ណាតូកាន់តែអាក្រក់យ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០១៤ ទាក់ទងនឹងការរួមបញ្ចូល Crimea  និងជម្លោះនៅអ៊ុយក្រែនភាគខាងកើត ដោយហេតុនោះ បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ