រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិននឹងជួបពិភាក្សា​ទល់មុខគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២​ មក

(VOVWORLD) - មន្ទីរបញ្ចកោណកាលពីថ្ងៃទី ២៤ ខែឧសភាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីចិនលោក Dong Jun នៅសប្តាហ៍ខាងមុខ នៅខាងក្រៅសន្និសីទសន្តិសុខជាន់ខ្ពស់នៅប្រទេសសិង្ហបុរី។

ជំនួបនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ី ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៣១ ខែឧសភា ដែលត្រូវបានហៅថា ជាកិច្ចសន្ទនា Shangri-La ។ ព្រឹត្តិការណ៍នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្ត្រី Austin និងរដ្ឋមន្ត្រី Dong Jun ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក នៅពេលដែលប្រទេសទាំងពីរស្វែងរកការសម្របសម្រួលទំនាក់ទំនង។

រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិននឹងជួបពិភាក្សា​ទល់មុខគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២​ មក - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីចិន លោក Dong Jun នៅប្រទេសសិង្ហបុរី។ ប្រភព៖ Reuters

នៅខែមេសាឆ្នាំនេះ រដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចប្រជុំតាមអ៊ីនធឺណែត ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ គួរកត់សម្គាល់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីតួនាទីសំខាន់នៃកិច្ចព្រមព្រៀងដែលប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping សម្រេចបានក្នុងកិច្ចប្រជុំកំពូលនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុង San Francisco ។ កិច្ចព្រមព្រៀងនេះជួយបើកការចរចាដោយផ្ទាល់ឡើងវិញរវាងយោធានៃប្រទេសទាំងពីរក្នុងកម្រិតជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ