រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួប​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អាហ្វ្រិកខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងនិងអតីតយុទ្ធជនអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួប​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ  អាហ្វ្រិកខាងត្បូង - ảnh 1 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង (រូបថត៖ vov.vn)

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឧស្សាហកម្ម ការពារជាតិ ការបណ្តុះបណ្តាលបុគ្គលិកខាងការពារជាតិ ចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នាសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការជួយឧបត្ថម្ភគ្នាក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសនៅប្រទេសស៊ូដង់ខាងត្បូងនិងប្រទេសអាហ្វ្រិកមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ