រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបំពេញទស្សនកិច្ចចៃដន្យនៅអាហ្គានីស្ថាន

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបំពេញទស្សនកិច្ចចៃដន្យនៅអាហ្គានីស្ថាន - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel (ខាងស្ដាំដៃ)នៅអាហ្គានីស្ថាននាថ្ងៃទី១ មិថុនា (រូបថត៖AP/TTXVN)


(VOVworld)-រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel បានមាន
ដំណើរទស្សនកិច្ចដោយចៃដន្យនៅអាហ្គានីស្ថានកាលពីថ្ងៃទី១ មិថុនា​។លោក
Hagel បាន​ទៅទស្សនានៅមូលដ្ឋានកងទ័ពជើងអាកាស Bagram របស់អាមេរិក
​ដែល​ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ូល។ដំណើរទស្សនកិច្ចរបស់លោក 
Hagel ប្រព្រឹត្តិទៅបន្ទាប់ពីពេលទាហានអាមេរិកមួយនាក់ត្រូវបានដោះលែង
ក្រោយរយៈ៥ឆ្នាំបានជាប់ឃុំឃាំង ដោយតាលីបា។នៅសប្តាហ៏មុន ប្រធានាធិបតី
អាមេរិកលោក បារាក់ អូបាម៉ាក៌បំពេញ ទស្សនកិច្ចការងារនៅអាហ្គានីស្ថាន
ផងដែរ។អ្នកជំនាញការបានចាត់ទុកថា បណ្ដាដំណើរទស្សនកិច្ចជាបន្តបន្ទាប់
របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកទៅកាន់អាហ្គានីស្ថាននៅរយៈពេលកន្លងមក​
គឺសំដៅលើកទឹកចិត្តកងទ័ពអាមេរិកនៅទីនេះ ព្រមជាមួយជំរុញការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយកាប៊ូល ក្នុងបំណង
រក្សាទុកវត្តមានរបស់ទាហានអាមេរិកប្រហែលពី១០ដល់១២ពាន់នាក់ នៅ
អាហ្គានីស្ថានដល់ចុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ