រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសមូលនិធិសន្តិភាព Sasakawa ជប៉ុន

(VOVWORLD) -
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសមូលនិធិសន្តិភាព Sasakawa ជប៉ុន - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសមូលនិធិសន្តិភាព Sasakawa ជប៉ុន (internet) 

នាល្ងាចថ្ងៃទី ១០ កក្ដដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសមូលនិធិសន្តិភាព Sasakawa ជប៉ុន លោក Yohei Sasakawa ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Ngo Xuan Lich មានក្ដីជឿជាក់ថាដំណើរទស្សនកិច្ចការងាររបស់លោក Yohei Sasakawa នៅវៀតណាមនឹងរួមវិភាគទានបង្កើនការយល់ដឹង ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងជប៉ុន ក្នុងនោះមានវិស័យសហប្រតិបត្តិការការពារជាតិ។ លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថានាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាសសរទ្រូងសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយមានខ្លឹមសារសហប្រតិបត្តិការជាច្រើនដូចជា៖ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អប់រំ បណ្ដុះបណ្ដាលជាដើម ហើយតាមនោះបង្កើនការយល់ដឹងស្ដីពីកងទ័ព គោលនយោបាយការពារជាតិ វប្បធម៌នៃប្រទេសនីមួយៗ។

      រីឯខ្លួនវិញ លោក Yohei Sasakawa បានសង្កត់ធ្ងន់ថា នាពេលខាងមុខ មូលនិធិសន្តិភាព Sasakawa នឹងបន្តជួយឧបត្ថម្ភកងទ័ពនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍ និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ