រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការការពារជាតិអាហ្វ្រិកខាងត្បូង


រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការការពារជាតិអាហ្វ្រិកខាងត្បូង - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការការពារជាតិអាហ្វ្រិកខាងត្បូង (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៧ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ Phung Quang Thanh បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការ
ការពារជាតិអាហ្វ្រិកខាងត្បូង លោក S.M.Gulube ដែលទៅចូលរួមការសន្ទនាគោល
នយោបាយការពារជាតិ វៀតណាម-កូរ៉េខាងត្បូងលើកទី ១ នៅទីក្រុងហាណូយ។
ក្នុងជំនួបសន្ទនា នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ ដំណើរ
ទស្សនកិច្ច នៅវៀតណាមលើកនេះនៃគណៈប្រតិភូអាហ្វ្រិកខាងត្បូងគឺជាការបោះ
ជំហានសំ ខាន់ក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យ
រវាង វៀតណាមនិងអាហ្វ្រិកខាងត្បូង ជាពិសេសលើវិស័យការពារជាតិ។ រីឯខ្លួនវិញ
លោក S.M.Gulube បានសង្កត់ធ្ងន់ថា៖ សក្តានុភាពសហប្រតិបត្តិការលើវិស័យការ
ពារជាតិរវាងភាគីទាំងពីរគឺធំធេង។ នាពេលខាងមុខ អាហ្វ្រិកខាងត្បូងមានគោល
បំណងចែករំលែកបទពិសោធន៍ការពារសន្តិសុខនាវាចរណ៍ជាមួយវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ