រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមពិធីបើក Army ២០២៣
(VOVWORLD) - Army ជាការតាំងពិពណ៌អាវុធ និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។
ទស្សនិកជនវៀតណាម និងប្រទេសផ្សេងទៀតគាំទ្រការប្រកួតរថក្រោះនៅ Army Games ឆ្នាំ២០២២។ (រូបថតឯកសារ៖ Tran Hieu/VNA) |
នាថ្ងៃទី ១៤ សីហា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ចូលរួមពិធីបើកវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០២៣ (Army ២០២៣)។ នេះជាការតាំងពិពណ៌ និងវេទិកាទូទៅដែលរៀបចំដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក នៅឧទ្យាន Patriot នៅជាយរដ្ឋធានីម៉ូស្គូ។ Army ជាការតាំងពិពណ៌អាវុធ និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។
Army ២០២៣ បានទាក់ទាញការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជិត ៦០ ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងអគ្គសេនាធិការជាច្រើន រួមជាមួយនឹងក្រុមហ៊ុនការពារជាតិរុស្ស៊ីប្រហែល ១៥០០ និងក្រុមហ៊ុន បរទេសចំនួន ៨៥។
នៅព្រឹត្តិការណ៍ឆ្នាំនេះ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម - ទូរគមនាគមន៍កងទ័ពវៀតណាមបានចូលរួម និងតាំងបង្ហាញផលិតផលឧស្សាហកម្មការពារជាតិវៀតណាមចំនួន ២៤០ មុខ៕