រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim

(VOVWORLD) - ថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim - ảnh 1 រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim (រូបថត៖ cand.com.vn)

ភាគីទាំងពីរសន្យាថានឹងបន្តរក្សាការអនុវត្តយន្តការគណៈកម្មាធិការចម្រុះ ដើម្បីជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរព័ត៌មាន និងជំរុញកិច្ចសហប្រតិបត្តិការជំនាញវិជ្ជាជីវៈ ជាពិសេសគឺព័ត៌មានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មគ្រឿងញៀននិងឧក្រិដ្ឋកម្មជួញដូរមនុស្សផងដែរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Saud F.M. Al Suwelim បានអះអាងថាក្នុងឋានៈរបស់ខ្លួនលោកនឹងធ្វើជាស្ពានតភ្ជាប់ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យដែលភាគីទាំងពីរមានសក្តានុពល ជាពិសេសលើវិស័យសហប្រតិបត្តិការលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរនិយាយរួម និង តភ្ជាប់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតនិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក ក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃឯកសារដែលបានចុះហត្ថលេខាកាលពីមុនមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ