រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល (VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលចាប់ពីថ្ងៃទី ១៣
ដល់ទី ១៥ វិច្ឆិកា គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយ
រដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក To Lam បានជួបសម្តែងការគួរសំនាយករដ្ឋមន្ត្រី
ប្រទេសម្ចាស់ផ្ទះ លោក Bejanmin Netanyahu។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី
អ៊ីស្រាអែល លោក  Bejanmin Netanyahu បានចាត់ទុកថា៖ ភាគីទាំងពីរនឹង
ជំរុញយ៉ាងឆាប់រហ័សយន្តការសន្ទនាប្រចាំឆ្នាំរវាងក្រសួងនគរបាល ក្រុមប្រឹក្សា
សន្តិសុខជាតិអ៊ីស្រាអែលជាមួយក្រសួងនគរបាលវៀតណាម ហើយកសាង
 របៀងគតិយុត្តិដើម្បីឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិ
ការអំពីពលករនិងបត្យាប័នបទល្មើស។ នាថ្ងៃដដែល ក្នុងការចរចារជាមួយ
ប្រធានស្តីទីក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Jacob Nagel ភាគី
ទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្ការប្រយុទ្ធ
ប្រឆាំងនឹងបទ ល្មើសឆ្លងដែន លិទ្ធិភេរវកម្មអន្តរជាតិ តាមរយៈអង្គការ
ប៉ូលីស្តអន្តរជាតិ (Interpol) ។ មុននោះ រដ្ឋមន្ត្រីនគរបាលវៀតណាម លោក
 To Lam បានជួបចរចារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសខុសាធារណៈអ៊ីស្រែល
លោក Gilad Erdan  ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពាតិ
ជាតិអ៊ីស្រាអែលផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ