រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាមទៅដំណើរទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប

“អាណិកជនវៀតណាមលើសកលលោកជានិច្ចកាលមានក្តីសង្ឍឹមឆ្ពោះទៅមាតុប្រទេស
និងមានឱកាសរួមចំណែកកសាងនិងរួមវិភាគទានឲ្យប្រទេសជាតិ”។ នេះគឺជាការអះអាង
របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាម Nguyen Bac Son ក្រោយពីដំណើរ
ទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី
Nguyen Bac Son បានជួបជាមួយអាណិកជនវៀតណាមនៅទីនេះ។ ក្រៅពីនោះ រដ្ឋមន្ត្រី
ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួង
វប្បធម៌ព័ត័មាន ទូរគមនាគមន៍របស់ប្រទេស ហុងគ្រី ប៉ូឡូញ និងបារាំង។ ស្តីពីខ្លឹមសារ
នៃជំនួបធ្វើការជាមួយភាគីបារាំង លោក Nguyen Bac Son បានឲ្យដឹងថា៖
“យើងខ្ញុំបានផ្លាស់ប្តូរខ្លឹមសារជាច្រើនដែលក្រសួងទាំង ២ មានការទទួលខុសត្រូវគ្រប់
គ្រង ផ្លាស់ប្តូរបទពិសោជន៍ធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងទូរគមនាគមន៍ ការរៀបចំ
ឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម ។ល។ ពិសេសគឺ យើងខ្ញុំក៏បាន ពិភាក្សារអំពី
ការគួបផ្សំរវាងក្រសួងនៃប្រទេសទាំង ២ ក្នុងការឃោសនានាឆ្នាំ ទំនាក់ទំនងទៅវិញ
ទៅមកវៀតណាម-បារាំង ២០១៣-២០១៤៕”
រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាមទៅដំណើរទស្សនកិច្ចនិងបំពេញការងារនៅអឺរ៉ិប - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៌មានិងទូរគមនាគមន៍វៀតណាម Nguyen Bac Son (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ