រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក៖ មិនមានការក្លែងបន្លំណាមួយដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះឡើយ

(VOVWORLD) - នាថ្ងៃទី ១ ខែធ្នូ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា ស្ថាប័ននេះមិនបានរកឃើញភស្តុតាងណាមួយដែលទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក៖ មិនមានការក្លែងបន្លំណាមួយដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះឡើយ - ảnh 1រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr (រូបថត៖ Reuters)

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr បានឲ្យដឹងថាក្រសួងយុត្តិធម៌និងក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិកបានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់អំពីការលួចបន្លំជាលក្ខណៈប្រព័ន្ធ និងការតំឡើងប្រព័ន្ធម៉ាស៊ីនដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែមន្ត្រីរូបនេះមិនបានរកឃើញភ័ស្តុតាងណាមួយអំពីរឿងហេតុនេះទេ។

ភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr នោះ លោកស្រី Jenna Ellis ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃយុទ្ធនាការជាន់ខ្ពស់របស់ប្រធានាធិបតី អាមេរិក លោក Donald Trump និងមេធាវីឯកជនរបស់ Trump លោក Rudy Giuliani បានចេញសេចក្តីប្រកាសដោយអះអាងថា យោបល់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr  ហាក់ដូចជាមិនដឹង ចំពោះភាពខុសប្រក្រតីនិងភ័ស្តុតាងនៃការក្លែងបន្លំជាប្រព័ន្ធនោះឡើយ។ ក្រុមការងាររបស់លោក Trump ក៏បានបន្ថែមទៀតថាមិនមានការស៊ើបអង្កេតណាមួយពីក្រសួងយុត្តិធម៌ទៅលើបញ្ហានេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ