រដ្ឋមន្ត្រីថ្មីក្រសួងការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន

រដ្ឋមន្ត្រីថ្មីក្រសួងការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter

(VOV)_ នាថ្ងៃទី២១ កុម្ភះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter
បានមកដល់ទីក្រុង Kabul អាហ្វហ្គានីស្ថាន ក្នុងដំណើរ​ទស្សនកិច្ច​មិនជូនដំណឹង
មុន។ លោក Ashton Carter បានជូនដំណឹង​អំពីមូលហេតុនៃ​ដំណើរទស្សនកិច្ចនេះ
នៅក្នុងសប្ដាហ៍ដើមដំបូងបានទទួលដំណែងជារដ្ឋមន្ត្រី ​ពីព្រោះថានៅទីនេះនៅ
មានទាហានអាមេរិកចំនួនមួយហ្មឺននាក់ កំពុងបោះទ័ព​។ តាមរបៀបវារះ លោក
រដ្ឋមន្ត្រី Ashton Carter ​នឹងជួបសន្ទនា​ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក
 Ashraf Ghani  និងថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀតដែរ។

          ដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រី Ashton Carter ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង
កាលះទេសះ ដែលប្រធានាធិបតីអាមេរិក លោក Barack Obama កំពុង​ពិនិត្យ​មើល
អំពីដំណើការកាត់បន្ថយបរិមាណទាហានអាមេរិកនៅ​អាហ្វហ្គានីស្ថាន ពី១ហ្មឺន
នាក់ចុះ៥ពាន់នាក់ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ