រដ្ឋមន្ត្រីពាណិជ្ជកម្ម G-20 ជំរុញយុទ្ធសាស្ត្របង្កើនកំណើនពាណិជ្ជកម្ម


រដ្ឋមន្ត្រីពាណិជ្ជកម្ម G-20 ជំរុញយុទ្ធសាស្ត្របង្កើនកំណើនពាណិជ្ជកម្ម - ảnh 1
រដ្ឋមន្ត្រីពាណិជ្ជកម្ម G-20 ជំរុញយុទ្ធសាស្ត្របង្កើនកំណើនពាណិជ្ជកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ច
អភិវឌ្ឍន៍ និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G-20)​ បានឯកភាពកាត់
បន្ថយចំណាយ ពាណិជ្ជកម្ម បង្កើនកិច្ចសហប្រតិបត្តិការលើគោលនយោបាយនិង
ជំរុញសកម្មភាពហិរញ្ញវត្ថុ ក្នុងកាលៈទេសៈ របបគាំពារខឿនឧស្សាហកម្មក្នុងប្រទេស
កំពុងកើនឡើងគួរឲ្យ ព្រួយបារម្មណ៍។ កិច្ចសន្យានេះត្រូវបាននាំចេញបន្ទាប់ពី
សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម G-20 បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការ
នៅទីក្រុងសៀងហៃ ចិន។ តាមសេចក្តីថ្លែងការណ៍រួមរដ្ឋមន្ត្រីទាំងអស់បានវាយ
តំលៃថា៖ សេដ្ឋកិច្ចសកលបន្តស្តារឡើងវិញ ប៉ុន្តែ មិនព្រមៗគ្នាទេ ហើយមិនទទួល
បានគោលដៅអភិវឌ្ឍន៍និរន្តភាពទេ ក៏ដូចជា នៅសេសសល់គ្រោះអាសន្នជា
ច្រើន។ អង្គសន្និសីទបានសង្កត់ធ្ងន់ថា៖ ពាណិជ្ជកម្មគប្បីរក្សាតួនាទីជាកំលាំង
ពលំសំខាន់សំដៅជំរុញកំណើនសកលលោក។ ទន្ទឹមនឹងនោះ សំដៅទប់ស្កាត់
ការធ្លាក់ចុះខឿនសេដ្ឋកិច្ចសកលបណ្តារដ្ឋមន្ត្រីក៏បានឯកភាពកែលំអរការងារ
គ្រប់គ្រងពាណិជ្ជកម្មសកលដើម្បីឆ្ពោះទៅការលុបចោលរបាំងនិងសេរីភាវូប
នីយកម្មពាណិជ្ជកម្ម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ