រដ្ឋមន្រ្តីTrân Đai Quangជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា

រដ្ឋមន្រ្តីTrân Đai Quangជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា - ảnh 1
រដ្ឋមន្រ្តី Trân Đai Quang ជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Shiv Shankar Menon (Image:cand.com.vn)

(VOVworld)-បន្តដំណើរបំពេញទស្សនៈកិច្ចការងារនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួង
នកបាល Trân Đai Quang សមាជិកការិយាល័យនយោបាយ​​និងគណៈប្រតិភូ
ជាន់ខ្ពស់នៃក្រសួងនគបាលវៀតណាម​ បានជួបសន្ទនាជាមួយទីប្រឹក្សា
សន្តិសុខជាតិឥណ្ឌាលោក Shiv Shankar Menon។លោក Menon បានអះអាង
ថា ឥណ្ឌាជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម
ដោយកំណត់ជាទំនាក់ទំនងជួរមុខក្នុងគោលនយោបាយ ”ឆ្ពោះទៅទិស
អាគ្នេយ៍”របស់ឥណ្ឌា ក្នុងនោះទំនាក់ទំនងសហប្រតិបតិ្តការអំពីសន្តិសុខ​
និងការពាជាតិ គឺជាសរសរមួយក្នុងចំណោមសរសរសំខាន់នៃទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា។លោក Menon បានសង្កត់ធ្ងន់ថា ការធ្វើអោយសុក្រិដលិខិតបទដ្ឋានអំពីការ
បង្ការ ប្រឆាំងបទល្មើស ការពាសន្តិសុខនិងសណ្ដាប់ធ្នាប់ រវាងប្រទេសទាំង២
ក្នុងដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រី Trân Đai Quang និងអគ្គលេខាបក្ស​លោក
Nguyên Phu Trong នៅពេលខាងមុខនេះនឹងលើកទំនាក់ទំនងរវាងក្រសួង
មហាផ្ទៃឥណ្ឌានិងក្រសួងនគបាលវៀតណាមលើកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ