រដ្ឋមន្រ្តីការបរទេសចិនបំពេញទស្សនកិច្ចការងារនៅអាស៊ីអាគ្នេយ័
ក្នុងក្របខ័ណ្ឌដំណើការទស្សនកិច្ចការងារនៅអាស៊ីអាគ្នេយ៍ នាថ្ងៃទី១ ឧសភា
រដ្ឋមន្រ្តីក្រសួងការបរទេសចិន Wang Yi ដែលកំពុងបំពេញទស្សនកិច្ចនៅថៃ បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រី YingluckShinawatra។ថែ្លងមតិនៅជំនួបសន្ទនា នាយករដ្ឋមន្ត្រីថៃអះអាងថា បាំងកក
ត្រៀមខ្លួនជាស្រេចធ្វើឲ្យស៊ីជំរៅនូវទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យ
ជាមួយប៉េកាំងតាមរយៈការបង្កើនបណ្ដាកាណាល់ទាក់ទងនយោបាយ និងរក្សា
អត្រាកំណើនយ៉ាងខ្លាំងក្លារក្នុងសកម្មភាពពាណិជ្ជកម្មទ្វេភាគី។
|
រដ្ឋមន្រ្តីក្រសួងការបរទេសចិន Wang Yi ទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra |
រដ្ឋមន្រ្តីការបរទេសWang Yiអះអាងថាថ្នាក់ដឹកនាំថ្មីរបស់ចិននឹងបន្តពង្រឹងនូវ
ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយថៃនិងធ្វើឲ្យបណ្ដាទំនាក់ទំនងនយោបាយ
រវាងប្រទេសទាំង២ ក្លាយជាកំលាំងចលកជំរុញកិច្ចសហប្រតិបតិ្តការដើម្បី
ផលប្រយោជន៍រួម។លោក Wang Yi ក៏សង្ឃឹមថាភាគីទាំង២នឹងសហប្រតិបត្តិការ
យ៉ាងស្អិតរមួតជាងទៀត ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់និងអន្តរជាតិ។
ថៃជាទីកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើទស្សនកិច្ចការងារក្នុងរយៈពេល៦ថ្ងៃ
របស់រដ្ឋមន្ត្រីការបរទេសចិននៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ ដែលរួមមានថៃ ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រុយណេ។នាថ្ងៃទី២ឧសភាលោកWang Yiបានទៅ
ទស្សនាទីស្នាក់ការកេខាធិការដ្ឋានASEAN ប្រចាំនៅJakarta ឥណ្ឌូនេស៊ីនិងជួប
ជាមួយអគ្គលេសាធិការASEANលោក Le Luong Minh។ក្នុងការជួបប្រាស្រ័យនេះ
ភាគីទាំង២បានផ្លាស់ប្តូរទស្សនះអំពីបញ្ហានានាដែលភាគីទាំង២រួមយកចិត្តទុកដាក់
ក្នុងនោះប្រមូលផ្តុំទៅលើវិធីបង្កើនទំនាក់ទំនងដៃគូយុទ្ឋសាសស្រ្តASEAN-ចិន។
ក្នុងឱកាសនេះដែរលោក Le Luong MinhនិងលោកWang Yiបានផ្លាស់ប្តូរទស្សនះ
អំពីសមុទ្រខាងកើតនិងសង្កត់ធ្ចន់សារសំខាន់នៃការចរចារនិងការអនុវត្តប្រកប
ដោយប្រសិទ្ឋភាពនូវសេចក្រីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត(DOC)និងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត(COC)។ភាគីទាំង២
អះអាងនូវសារសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិង
នៅក្នុងដំបន់ទៀតផង៕