រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីសភាពការន៍នៅអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីសភាពការន៍នៅអ៊ុយក្រែន - ảnh 1
រូបថតៈ anninhthudo


(VOVworld)-តាមប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ក្នុងការជួប
សន្ទនា តាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក John Kerry រដ្ឋមន្រ្តីការបរទេស
រុស្ស៊ី លោក Sergey Lavrov បានអះអាងថា រដ្ឋអំណាចបណ្តោះអាសន្នអ៊ុយក្រែនត្រូវ បញ្ឈប់យុទ្ធនាការយោធានៅតំបន់អាគ្នេយ៍របស់ខ្លួន។ លោក Lavrov សង្កត់ធ្ងន់
ថា គប្បីរៀបចំជំនួបសន្ទនាជនជាតិទាំងមូល ដើម្បីផលប្រយោជន៍នៃដំណោះ ស្រាយសន្តិភាពសម្រាប់វិបត្តិនៅអ៊ុយក្រែន។

        ក្នុងថ្ងៃដដែល ក្នុងជំនួបសន្ទនាតាមទូរស័ព្ទដោយឡែក ជាមួយរដ្ឋមន្ត្រីការ
បរទេសអាស្លឺម៉ង់ លោក Frank-Walter Steinmeier លោក Lavrov បានអំពាវ នាវថា
ត្រូវមានជំហានបន្ទាន់ ដើម្បីបញ្ឈប់ស្ថានភាពបង្ហូឈាម និងចាប់ផ្តើមឡើងវិញការ
សន្ទនារវាងប្រជាជនអ៊ុយក្រែន ក្នុងនោះមានការកែទម្រង់រដ្ឋធម្មនុញ្ញឲ្យស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ