រដ្ឋមន្រ្តីការបរទេសអាមេរិក និងកូរ៉េខាងត្បូងជួបសន្ទនាតាមទូរស័ព្ទអំពីកូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ១ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeoនិងសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាន ជួបសន្ទនាតាមទូរស័ព្ទ ដើម្បីត្រៀមរៀបចំសន្និសីទកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរីនាថ្ងៃទី ១២ មិថុនាខាងមុខនេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិក និងកូរ៉េខាងត្បូងជួបសន្ទនាតាមទូរស័ព្ទអំពីកូរ៉េខាងជើង - ảnh 1ដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo
និងសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha 

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖រាល់ជំនួបជាន់ខ្ពស់រវាងវ៉ាស៊ីនតោនជាមួយព្យុងយ៉ាងបានសរឲ្យឃើញថា៖ ភាគីទាំងពីរទទួលបានការវិវឌ្ឍជាវិជ្ជមានលើគ្រប់បញ្ហា ក្នុងនោះមានប្រធានបទសំខាន់ៗនៅក្នុងរវៀបវារៈផងដែរ។

ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ ការិយាល័យនៃរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានសង្កត់ធ្ងន់ថា៖កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោន គឺទាក់ទិននឹងកិច្ចការត្រៀមរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងអាមេរិក និងកូរ៉េខាងជើង ព្រមទាំងពិភាក្សាជាមួយសមភាគីលោក Pompeo អំពីវិធីសាស្ត្រនានា សំដៅឆ្ពោះទៅរកកិច្ចសន្ទនាជាមួយគ្នាដោយរលូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ