រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ ចិនមានអំពើបង្ករឿងហេតុជាបន្តបន្ទាប់នៅសមុទ្រខាងកើត

(VOVWORLD) - ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា គេកំពុងបន្តឃ្លាំមើលសកម្ម ភាពរបស់បណ្ដាអង្គភាពកងទ័ពជើងទឹកនិងជើងអាកាសចំណុះកងទ័ពរំដោះប្រជាជនចិន (PLA) នៅសមុទ្រខាងកើត។
រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ ចិនមានអំពើបង្ករឿងហេតុជាបន្តបន្ទាប់នៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ The Hill)

នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ រៀបចំឡើងដោយវិទ្យាស្ថាន Brookings កាលពីថ្ងៃទី៤ ឧសភា កន្លងទៅ។ ថ្លែងនៅទីនេះ លោក Mark Esper បាន សង្កត់ធ្ងន់ថា៖

“យើងខ្ញុំកំពុងបន្តតាមដានយ៉ាងដិតដល់អ្វីៗដែលចិនកំពុងអនុវត្តនៅសមុទ្រខាងកើត។ នាពេលថ្មីៗនេះ មានព័ត៌មានថា ចិនបានអនុវត្តអំពើបង្ក រឿងហេតុបន្ថែមទៀតនៅសមុទ្រខាងកើតដូចជាការបុកឲ្យលិចនាវានេសាទរបស់វៀតណាម។ ហើយប៉េកាំងក៏កំពុងអនុវត្តអំពើទទឹងទទែងផ្សេងៗទៀត និងមិនគោរពគោលការណ៍នាវាចរណ៍អន្តរជាតិផងដែរ”។

រដ្ឋមន្រ្តីការពារជាតិអាមេរិកក៏បានចាត់ទុកថា ចិនកំពុងទាមទារអធិប តេយ្យភាពដែនដី ដែនសមុទ្រ ឬលំហដែលមិនមែនរបស់ប្រទេសនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ