រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានអះអាងថាមានបំណងចង់កែលម្អនូវទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ

(VOVWORLD) - ប្រទេសរុស្ស៊ីសង្ឃឹមថានឹងអាចកែលម្អឡើងវិញនូវទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ។
រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានអះអាងថាមានបំណងចង់កែលម្អនូវទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី«ទំនាក់ទំនងអន្តរជាតិ»របស់ប្រទេសប៊ុលហ្គារី ដែលត្រូវបានបង្ហោះលើគេហទំព័រក្រសួងការបរទេស    រុស្ស៊ីកាលពីថ្ងៃទី ៣០ ខែឧសភាកន្លងទៅ។ យោងតាមលោក Sergei Lavrov បានឲ្យដឹងថា ទំនាក់ទំាងការទូតរបស់រុស្ស៊ីនិងសហភាពអឺរ៉ុបនឹងវិលត្រឡប់មកនូវភាពប្រក្រតីវិញ ដោយបង្ហាញតាមរយៈការគោរពនិងពិចារណាលើផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ទាក់ទិននឹងទំនាក់ទំនងរបស់រុស្ស៊ីជាមួយអង្គការណាតូ លោក Lavrov បានឲ្យដឹងថាទំនាក់ទំនងនេះនៅតែស្ថិតក្នុង «វិបត្តិជាយូរអង្វែង»។ លោកបន្តទៀតថាអង្គការណាតូមិនបានត្រៀមខ្លួនជាស្រេចក្នុងការកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតនូវខឿនសន្តិសុខប្រកបដោយយុត្តិធម៌និងមិនអាចកាត់ផ្តាច់ពីគ្នានៅក្នុងរចនាសម្ព័ន្ធអឺរ៉ុប-អាត្លង់ទិកនោះទេ ក៏ប៉ុន្តែកិច្ចសន្ទនារវាងរុស្ស៊ី និងណាតូនៅតែអាចវិលត្រឡប់មកនូវដំណើរការស្ថាបនាឡើងវិញផងដែរ។ រីឯប្រទេសរុស្ស៊ីវិញ រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេចរួមសហការដើម្បីទប់ទល់នឹងភេរវកម្មអន្តរជាតិ ការជួញដូរគ្រឿងញៀនឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ក៏ដូចជាការគំរាមកំហែងផ្សេងៗទៀតនៅក្នុងយុគ្គសម័យទំនើបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ