រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធនូវលទ្ធភាពនៃការបញ្ជូនកងទ័ពបន្ថែមទៅកាន់មជ្ឈឹមបូព៌ា

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រកាសថា មន្ទីរបញ្ចកោណនឹងមិនបញ្ជូនកងទ័ពចំនួន ១៤.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ាទេ។

ការប្រកាសនេះបាននាំចេញជិត ២៤ ម៉ោងបន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក Josh Hawley បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Esper ប្រកាសផែនការរបស់មន្ទីរបញ្ចកោណសំដៅបង្កើនកម្លាំងរបស់អាមេរិកនៅមជ្ឈឹមបូព៌ា។

កាលពីថ្ងៃទី ៤ ខែធ្នូ កាសែត Wall Street Journal បានដកស្រង់សំដីពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាពង្រីកវត្តមាននៃកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា។ ដោយហេតុនោះ អាមេរិកនឹងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង អាវុធធុនធ្ងន់និងទាហានប្រហែល ១៤.០០០ នាក់ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។ ក្រុមមន្រ្តីនេះបានឲ្យដឹងថា ការដាក់ពង្រាយនេះអាចកើតឡើងទ្វេដងចំនួនកងទ័ពសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយទៅកាន់តំបន់នោះចាប់តាំងពីការចាប់ផ្តើមនៃការបង្កើនកងទ័ពនៅក្នុងខែឧសភាកន្លងមក ទន្ទឹមជាមួយនេះបានឲ្យដឹងថា ប្រធានាធិបតិ Trump នឹងនាំចេញសេចក្តីសម្រេចចិត្តអំពីការដាក់ពង្រាយថ្មីទាំងនេះនៅខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ