រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី១៩ កញ្ញា ឧត្តមសេនីយ៍ឯក Sengnoun Sayalath លេខា
មជ្ឈឹមបក្សនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់
ក្រសួងការពារជាតិឡាវមកបំពេញទស្សនកិច្ចការងារនៅទីស្ដីការកងពល១៥
ចំណុះកម្លាំងកងទ័ពប្រជាជនវៀតណាម។
ឧត្តមសេនីយ៍ត្រី Dang Anh Dung អគ្គបញ្ជាការកងពល១៥ បានអះអាងថា នេះគឺជា
សកម្មភាព១ក្នុងចំណោមសកម្មភាព ដែលរួមចំណែកក្នុងការបង្កើនចំណងសាម
គ្គីភាពមិត្តភាពជិតស្និទ្ធ រវាងកងទ័ពនៃប្រទេសទាំង២ ព្រមទាំងបង្ហាញពីទំនាក់
ទំនងប្រពៃណីរវាងប្រជាជាតិនិងប្រជាជននៃប្រទេសទាំង២ផងដែរ។លោក
Dang Anh Dung បានជូនដំណឹងអំពីលទ្ធផលមួយចំនួនក្នុងការធ្វើសកម្មភាពរបស់
កងពល១៥នាពេលកន្លងទៅ។ជាក់ស្ដែងគឺនៅឡាវ កងពលបានដាំកៅស៊ូជាង
១៧០០ha  ផ្ដល់ការងារធ្វើសំរាប់ពលកររាប់រយនាក់នៅតំបន់ នឹងមានបាក់ចំណូល
ស្ថិរភាព។ទន្ទឹមនឹងនោះ កងពលក៏ផ្ដល់ជំនួយជាទឹកប្រាក់ចំនួនរាប់រយពាន់លាន
ដុងដើម្បីកសាងបណ្ដាភូមិឃុំអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិរក្សវប្បធម៏ ផងដែរ។

រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការនេះ (រូបថត៖qdnd.vn)


ដំណើរទស្សកិច្ចលើកនេះរបស់គណៈប្រតិភូកងទ័ពប្រជាជនឡាវ បានរួមចំ
ណែកពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និង
សហប្រតិបតិ្តការលើគ្រប់វិស័យរវាងបក្ស រដ្ឋ ប្រជាជននិងកងទ័ពនៃប្រទេស
ទាំង២វៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ