រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកធ្វើទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - នៅថ្ងៃទី ២១ ខែមីនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអញ្ជើញទៅដល់ទីក្រុងកាប៊ុល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកដំបូង ទៅកាន់អាហ្វហ្គានីស្ថាន ក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌា។ 
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកធ្វើទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន - ảnh 1រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin (កណ្តាល)   ̣រូបថត៖ រ៉យទ័រĐ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin ។ តាមផែនការ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin នឹងជួបចរចាជាមួយរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានស្តីទីលោក Yasin Zia ។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលទីក្រុងវ៉ាស៊ីនតោនកំពុងត្រួតពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព ដែលរដ្ឋអំណាចរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump  បានចុះហត្ថលេខាជាមួយតាលីបង់ កាលពីឆ្នាំមុន។ ដូច្នេះ សហរដ្ឋអាមេរិកនឹងដកកងទ័ពប្រមាណ ២៥០០ នាក់ ចេញពីអាហ្វហ្គានីស្ថាន ឲ្យវិលត្រឡប់មកប្រទេសវិញ មុនថ្ងៃទី ១ ខែឧសភាខាងមុខ។ បច្ចុប្បន្នលោក ប្រធានាធិបតី Joe Biden កំពុងរងសម្ពាធក្នុងការសម្រេចចិត្តថាតើត្រូវអនុវត្តន៍កិច្ចព្រមព្រៀងនេះដែរឬអត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ