រដ្ឋមន្រ្តីក្រសួងគ្រាអាសន្នរុស្ស៊ី អញ្ជើញទៅទស្សនានៅប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន

(VOVWORLD) - នាថ្ងៃទី ៥ សីហា រដ្ឋមន្រ្តីក្រសួងគ្រាអាសន្នរុស្ស៊ី លោក Yevgeny Zinichev បានទៅទស្សនាកោះមួយក្នុងប្រជុំកោះដែលមានជម្លោះជាមួយជប៉ុន។ ប្រជុំកោះដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ីហើយហៅ ថាកោះ Kuril ខាងត្បូង       ខណៈដែលប្រទេសជប៉ុនហៅប្រជុំកោះនេះថាជា ទឹកដីភាគខាងជើង។
រដ្ឋមន្រ្តីក្រសួងគ្រាអាសន្នរុស្ស៊ី អញ្ជើញទៅទស្សនានៅប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន - ảnh 1 ប្រជុំកោះដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ីហើយហៅ ថាកោះ Kuril ខាងត្បូងខណៈដែលប្រទេសជប៉ុនហៅប្រជុំកោះនេះថាជា ទឹកដីភាគខាងជើង (រូបថត៖ Shutterstock /TTXVN)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ីទៅកាន់ប្រជុំ កោះដែលមានជម្លោះចាប់តាំងពីខែសីហាឆ្នាំ ២០១៩ នៅពេលដែលអតីតនាយករដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញទៅទស្សនាកោះ ដែលភាគីរុស្ស៊ីហៅថាកោះ Iturup រីឯភាគីជប៉ុនហៅថា Etorofu ។

លោក Zinichev បានទៅកាន់កោះ Kunashir ដើម្បីចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់។ មជ្ឈមណ្ឌល នេះត្រូវបានបំពាក់ដោយប្រព័ន្ធ ឃ្លាំមើលនិងព្យាករណ៍អាកាសធាតុ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការការពារប្រជាជននិងទឹកដីនេះក្នុងករណីមានគ្រាអាសន្នដែលគ្រោះធម្មជាតិនិងមនុស្សបង្កឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ