រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់ចិន

(VOVWORLD) - នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានសង្កត់ធ្ងន់ថា វៀតណាមនិងចិនត្រូវការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគីដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងនឹងសកម្មភាពផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅប្រទេសទាំងពីរនិងតំបន់អាស៊ាន។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់ចិន - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam (ខាងស្ដាំ) រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបជាមួយគណៈប្រតិភូចិនដឹកនាំដោយលោក Tsang Wai-hung អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន 

នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបជាមួយគណៈប្រតិភូចិនដឹកនាំដោយលោក Tsang Wai-hung អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន ដែលកំពុងមកចូលរួមកិច្ចប្រជុំ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានសង្កត់ធ្ងន់ថា វៀតណាមនិងចិនត្រូវការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគីដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងនឹងសកម្មភាពផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅប្រទេសទាំងពីរនិងតំបន់អាស៊ាន។

        ចំណែកឯខ្លួនវិញ លោក Tsang Wai-hung បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនិងការងារត្រៀមរៀបចំរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ