រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី - ảnh 1
លោក Ha Hung Cuong បានប្រគល់ គ្រឿងឥស្សរិយសមិត្តភាពជូន MGIMO

(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤តុលា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម
 លោក​ Ha Hung Cuong និងក្រុមការងារ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌រុស្ស៊ី និងចូលរួមពិធីរំលឹកខួបលើកទី
៧០ នៃទិវា បង្កើតសាលាសភាបណ្ឌិតទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO)។ នា
ថ្ងៃទី១៤ តុលា នៅសាលា MGIMO លោក Ha Hung Cuong បានប្រគល់ គ្រឿង
ឥស្សរិយសមិត្តភាពជូន MGIMO។ ថ្លែងមតិនៅទីនេះ លោក Ha Hung Cuong បានស្នើសាលាសភាបណ្ឌិត MGIMO បន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិ ការជាមួយវៀតណាមលើបណ្តាវិស័យបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត ជា
ពិសេស លើវិស័យច្បាប់អន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិ ការទូត និងសាព័ត៌មាន
ជាដើម។

        មុននោះនាថ្ងៃទី១៣តុលា លោក Ha Hung Cuong និងក្រុមការងារ បានមាន
ជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រុស្ស៊ី លោក Alexander Konovalov សំដៅ
ពិភាគ្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំង ពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ