រដ្ឋសភាកម្ពុជាអនុម័តលើគំរោងច្បាប់ស្តីពីការបោះឆ្នោត (បំពេញបន្ថែមនិងវិធោនកម្ម) ចំនួន ៤

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៦ តុលា រដ្ឋសភាកម្ពុជាបានអនុម័តលើគំរោងច្បាប់ បំពេញបន្ថែមនិងវិសោធនកម្មស្តីពីការបោះឆ្នោតទាំង ៤ ដែលត្រូវបានចាត់ទុកជា បើកចេញផ្លូវសំរាប់ការបែងចែកអាសនៈនៅរដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់គ្រប់ជាន់ថ្នាក់ដែលគណបក្សសង្គ្រោះជាតិ (CNRP) កំពុងក្តោតក្តាប់ក្នុងករណី គណបក្សនេះត្រូវបានរំសាយ។ 
 
រដ្ឋសភាកម្ពុជាអនុម័តលើគំរោងច្បាប់ស្តីពីការបោះឆ្នោត (បំពេញបន្ថែមនិងវិធោនកម្ម) ចំនួន ៤  - ảnh 1 រដ្ឋសភាកម្ពុជាអនុម័តលើគំរោងច្បាប់ស្តីពីការបោះឆ្នោត (បំពេញបន្ថែមនិងវិធោនកម្ម) ចំនួន ៤ 

(VOVworld) – នាព្រឹកថ្ងៃទី ១៦ តុលា រដ្ឋសភាកម្ពុជាបានអនុម័តលើគំរោងច្បាប់ បំពេញបន្ថែមនិងវិសោធនកម្មស្តីពីការបោះឆ្នោតទាំង ៤ ដែលត្រូវបានចាត់ទុកជា បើកចេញផ្លូវសំរាប់ការបែងចែកអាសនៈនៅរដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់គ្រប់ជាន់ថ្នាក់ដែលគណបក្សសង្គ្រោះជាតិ (CNRP) កំពុងក្តោតក្តាប់ក្នុងករណី គណបក្សនេះត្រូវបានរំសាយ។ ដោយមានសម្លេងគាំទ្ររបស់សមាជិកសភាចំនួន ៦៧ នាក់ក្នុងចំណោមសមាជិកសភាចំនួន ១២៣ នាក់ដែលមានវត្តមាននៅសម័យប្រជុំពេញអង្គ រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ដែលក្រុមសមាជិកសភានៃគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច បានផ្តើមឡើងរួមមាន៖  សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិ សភា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ