រដ្ឋសភាក្រិកយល់ព្រមជាមួយកម្មវិធីសេដ្ឋកិច្ចត្បិតត្បៀត


រដ្ឋសភាក្រិកយល់ព្រមជាមួយកម្មវិធីសេដ្ឋកិច្ចត្បិតត្បៀត - ảnh 1
រដ្ឋសភាក្រិកយល់ព្រមជាមួយកម្មវិធីសេដ្ឋកិច្ចត្បិតត្បៀត (Image: VNA)

(VOVworld)- នាព្រឹកថ្ងៃទី ១៦ កក្កដា​ រដ្ឋសភាក្រិកបានអនុម័តលើពង្រាងច្បាប់ ស្តីពីវិធានការកែទម្រង់ត្បិតត្បៀតតាមសំណូមពរេបស់បណ្ដាម្ចាស់បំណុលសំដៅ ជាថ្នូរនឹងឲ្យកញ្ចប់ប្រាក់ជំនួយថ្មីដែលមានតំលៃ ៨៦ ពាន់លានអឺរ៉ូ (ស្មើរនឹង ៩៤ ពាន់លានដុល្លាអាមេរិក)។ គណៈបក្ស Syriza កាន់អំណាចបានអនុម័តលើ ពង្រាងច្បាប់ពោលខាងលើដោយមានការគាំទ្ររបស់បណ្ដាគណៈបក្សប្រឆាំង ដែលមានទស្សនៈគាំទ្រអឺរ៉ុប។ ​ ប៉ុន្តែ សមាជិកសភាគណៈបក្ស Syriza បានបោះ សន្លឹកសនិងសន្លឹកប្រឆាំង។ ប្រការនេះបានសឲ្យឃើញនូវការបែកបាក់ក្នុង គណៈបក្សកាន់អំណាចចំពោះការអនុវត្តវិធានការសេដ្ឋកិច្ចត្បិតត្បៀតដែល
អ្នកបោះឆ្នោតក្រិកប្រឆាំងជំទាស់ក្នុងការបោះប្រជាមតិមុននោះ។ នាថ្ងៃទី​ ១៥
កក្កដា រដ្ឋសភាបារាំងបានអនុម័តលើកញ្ចប់ប្រាក់ជំនួយថ្មីសំរាប់ Athens ដោយមាន​សម្លេងគាំទ្រភាគច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ