![រដ្ឋសភាក្រិកអនុម័តលើកិច្ចព្រមព្រៀងទទួលបានប្រាក់ជំនួយអន្តរជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_08_14/hylap-qh-1437015340746.jpg) |
រដ្ឋសភាក្រិកអនុម័តលើកិច្ចព្រមព្រៀងទទួលបានប្រាក់ជំនួយអន្តរជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ សីហា រដ្ឋសភាក្រិកបានអនុម័តលើពង្រាងច្បាប់ស្តីពី
ប្រាក់ជំនួយអន្តរជាតិដែលមានតំលៃ ៨៥ ពាន់លានដុល្លាអាមេរិក។ ពង្រាងច្បាប់
ពោលខាងលើនឹងអនុវត្តបណ្ដាវិធានការសេដ្ឋកិច្ចត្បិតត្បៀតថ្មីស្តីពីការកាត់បន្ថយ
ចំណាយសាធារណៈនិងបង្កើនពន្ធដើម្បីជំនួសឲ្យកញ្ចប់ប្រាក់ជំនួយថ្មីរបស់ក្រុម
ម្ចាស់បំណុល។ តាមគំរោង ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
(Eurogroup) នឹងអនុម័តលើកិច្ចព្រមព្រៀងផ្តល់ជំនួយសំរាប់ក្រិកក្នុងកិច្ចប្រជុំ
ដែលត្រូវបានរៀបចំឡើងនាថ្ងៃដដែលផងដែរ៕