រដ្ឋសភាជប៉ុនលៃទុកថវិការធំបំផុតសំរាប់ការបង្កើនសមត្ថភាពការពារជាតិ

រដ្ឋសភាជប៉ុនលៃទុកថវិការធំបំផុតសំរាប់ការបង្កើនសមត្ថភាពការពារជាតិ - ảnh 1
រដ្ឋសភាជប៉ុនលៃទុកថវិការធំបំផុតសំរាប់ការបង្កើនសមត្ថភាពការពារជាតិ (VNA)


(VOVworld) – នាថ្ងៃទី ២៧ មិនា រដ្ឋសភាជប៉ុនបានប្រកាសថវិការធំបំផុតជិត
នឹង ៩៧៥០០ ពាន់លានយ៉េន (ស្មើរនឹង ៨៨០ ពាន់លានដុល្លាអាមេរិក) សំរាប់
ឆ្នាំសារ ពើពន្ធ ២០១៧ (ចាប់ផ្តើមពីថ្ងៃទី ១ មេសា ខាងមុខ) សំដៅប្រើប្រាស់លើ
 ចំណាយសន្តិសុខសង្គមដែលកំពុងកើនឡើងខ្លាំងបង្កើនសមត្ថភាពការពារ
ជាតិនិងស្តារខឿនសេដ្ឋកិច្ចឡើងវិញ។ ព្រឹទ្ធសភាជប៉ុនដឹកនាំដោយសម្ព័ន្ធភាព
កាន់អំណាចរួមមានគណៈបក្សប្រជាធិបតេយ្យសេរីភាព  (LDP) និងគណៈបក្ស
យុត្តិធម៌ Komeito បានអនុម័តលើគំរោងច្បាប់ថវិការពោលខាងលើនាថ្ងៃទី
 ២៧ មិនា។ នេះគឺជាឆ្នាំ ទី ៥ ជាបន្តបន្ទាប់ដែលជប៉ុនបង្កើនថវិការរដ្ឋសំរាប់
កិច្ចការពារជាតិ។ នាថ្ងៃដ ដែល ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យ
ដឹងថា៖ កំលាំងការពារលើដីគោកជប៉ុន (GSDF) កំពុងត្រៀមរៀបចំកសាង
កងកំលាំងថ្មើរជើងមួយដែលនឹងត្រូវបានដាក់ពង្រាយនាចុងឆ្នាំសារពើពន្ធ
ខាងមុខ (គិតដល់ចុងខែមិនាឆ្នាំ ២០១៨)។ ភារកិច្ចរបស់ GSDF គឺប្រឆាំង
ជំទាស់រាល់ការវាយប្រហារដែលអាចកើតមានឡើងតម្រង់ទៅលើបណ្ដាកោះ
របស់ជប៉ុន ក្នុងកាលៈទេសៈជប៉ុនកំពុងប្រឈមមុខនឹងទង្វើបង្ករឿងហេតុ
ដែលកំពុងឡើងជណ្តើររបស់ចិនលើសមុទ្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ