រដ្ឋសភាជប៉ុនអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែមសំដៅជំរុញសេដ្ឋកិច្ច

រដ្ឋសភាជប៉ុនអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែមសំដៅជំរុញសេដ្ឋកិច្ច - ảnh 1
ព្រឹទ្ធសភាជប៉ុនបានអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែម (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១១ តុលា ព្រឹទ្ធសភាជប៉ុនបានអនុម័តលើខ្ទង់ថវិកាបំពេញ
បន្ថែមជាង៤លានលានយេន ពោលគឺស្មើរនឹង៤០ពាន់លានដុល្លាអាមេរិក សំដៅ
ជំរុញខឿនសេដ្ឋកិច្ចដែលកំពុងប្រឈមមុខនឹងកំណើនដ៏យឺតយ៉ាវ ខណៈពេល
តម្រូវការទិញលក់និងវិនិយោគថយចុះ។ខ្ទង់ថវិកាពោលខាងលើក៏ត្រូវបានសភា
ជាន់ទាបអនុម័តកាលពីសប្ដាហ៍មុន។តាមនោះ ភាគច្រើនក្នុងខ្ទង់ថវិកានេះ នឹងត្រូវ
បានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភខ្ទង់ជំរុញសេដ្ឋកិច្ចមានតំលៃ២៨លានលានយេន
ដែលរដ្ឋាភិបាលជប៉ុនប្រកាសកាលពីខែសីហាកន្លងទៅ។ចំណែកនៅសល់នឹង
ត្រូវបានប្រើប្រាស់ដើម្បីបង្កើនវិធានការជួយឧបត្ថម្ភសង្គម កែលំអរហេដ្ឋារចនា
សម្ព័ន្ធ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម ព្រមទាំង លៃទុកសំរាប់
សកម្មភាពកសាងឡើងវិញនិងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិនៅតំបន់ដែល
រងការរញ្ជួយដីកាលពីខែមេសាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ